បញ្ជីអ្នកប្រគេនដីកសាងវត្ត
១- តាតៀប ខាងឥស្សាន
២- តាក្រែស ខាងឯកើត
៣- តារែច ខាងអគ្នេរយ៍
៤- តាសៅ ខាងពាយ័ប្ប
៥- តាមែយាយផែង ខាងបស្ចឹម
៦- តាកែយាយដឹប ខាងនិរតី ។
អ្នកទាំង ៦ ខាងលើនេះជាអ្នកផ្តល់ដី និង ជាអ្នកចេញឈ្មោះឈរកសាងវត្ត
វត្តពោធិ៏ភិរម្យរង្សី បានកសាងឡើងក្នុង ឆ្នាំជូត ព.ស. ២៤៣១ កសាងបាន
រួចហើយបានអញ្ជើញ ចាស់ព្រទ្ធាចារ រួមមាន តាតឹង, តាតៀប, តាកាច, តាកែវ,
តាង៉ែត បានព្រមព្រៀងគ្នាទៅអារាធនា ព្រះតេជគុណ ព្រះនាម ឡង់
ពីវត្តកណ្តាល និមន្តមកធ្វើជាចៅអធិការវត្ត ។
ពីវត្តកណ្តាល និមន្តមកធ្វើជាចៅអធិការវត្ត ។
ប្រជុំសម្រេចព្រំដែនវត្ត
គណៈកម្មការ វត្តបានប្រជុំប្រឹក្សាអំពីព្រំដែនសីមាវត្ត នាទិសពាយ័ប្បក្រោម
អធិបតិភាពលោកគ្រូចៅអធិការ វិន័យត្ថេរ បូលេ គណៈកម្មការរួមមាន
អាចារ្យវត្ត តា ហួ, តា ក្រាញ់, ញោមវត្ត តា សល់, ប្រធានគណៈកម្មការ
តា រឹន, លេខាធិការ មា កួ, គ្រូ ឥន្ទ និង លោក គ្រូឧបចារ សាន្តថន
បានសម្រេច់ជាឯកច្ឆ័ន្ទ ថាជារបស់វត្តពិតៗ តាំងពីដើមរៀងមក ។ ថ្ងៃចន្ទ ៩ រោច
ខែទុតិយាសាឍ ឆ្នាំរកា ស័ក ព.ស. ២៥៣៧ ត្រូវនិងថ្ងៃ ទី ១២ កក្កដា
គ.ស.១៩៩៣ ។
គ.ស.១៩៩៣ ។
ការប្រជុំបើកសាលាពុទ្ធិកសិក្សា ថ្នាក់ ទី ៣ បាលី
ការចង់បពង្រឹងពង្រីកខាងស្មារតីសិក្សា របស់ព្រះសង្ឃទើប
ព្រះគ្រូចៅអធិការ បានកោះប្រជុំ បើកសាលាពុទ្ធិកសិក្សា
ការចង់បពង្រឹងពង្រីកខាងស្មារតីសិក្សា របស់ព្រះសង្ឃទើប
ព្រះគ្រូចៅអធិការ បានកោះប្រជុំ បើកសាលាពុទ្ធិកសិក្សា
ក្នុងនោះរួមមាន គណៈកម្មការ មានរាយនាមដូចខាងក្រោមនេះ
អាចារ្យវត្ត តាហួ តាក្រាញ់ អាចារ្យ សេង អាចារ្យ អឹង លេខាធិការ
លោកមា ង៉ាត់ គ្រូឥន្ទ គ្រូហាយ គ្រូស្រឿង បងយ៉េត បងតឺគ្រូហឿង
គ្រូហិន ។ ការប្រជុំក៏បានឯកច្ឆ័ន្ទជាភយ្យោភាព ក៏បានទៅនិម្ត
លោកគ្រូធម្មាចារ្យ សៅផាក់ និង លោកគ្រូអាចារ្យ ឃឹម ទៅនិមន្ត
ដោយ គ្រូហិន ។
លោកគ្រូធម្មាចារ្យ សៅផាក់ និង លោកគ្រូអាចារ្យ ឃឹម ទៅនិមន្ត
ដោយ គ្រូហិន ។
ថ្ងៃអាទិត្យ៨ រោច ខែចេត្រ ឆ្នាំរកា បញ្ចស័ក ព.ស. ២៥៣៧
ត្រូវនិងថ្ងៃទី៣ ខែមេសា ឆ្នាំ ១៩៩៤ ។
ត្រូវនិងថ្ងៃទី៣ ខែមេសា ឆ្នាំ ១៩៩៤ ។
ការកសាងខ្លោងទ្វារវត្ត
លោកគ្រូចៅអធិការ វិន័យត្ថេរ បានចាប់ផ្តើមកសាងខ្លោងទ្វារឬ
ហៅថាខ្លោងខេត្តនៅថ្ងៃ ៧ រោច ខែភទ្របទ ឆ្នាំ វក ចត្វាស័ក
ព.ស. ២៥៣៦ត្រូវនិងថ្ងៃ ទី ១២ ខែ កញ្ញា គ.ស. ១៩៩២ ។
ប្រវត្តិកសាងព្រះវិហារ
វត្តពោធិ៍ភិរម្យរង្សី បានរុះរើព្រះវិហារចាស់នៅថ្ងៃព្រហស្បតិ៍
១ រោច ឆ្នាំ ឆ្លូវ និង បានកសាងវិហារថ្មី នៅថ្ងៃ ព្រហស្បតិ៍
៦កើត ខែអាសាធឆ្នាំឆ្លូវ នព្វស័ក ព.ស. ២៥៤០ ត្រូវនិងថ្ងៃ
ទី ១០ ខែកក្កដា គ.ស. ១៩៩៧ ។
ចោរលួចព្រះឈើ
ថ្ងៃសុក្រ រោច ខែភទ្របទ ឆ្នាំជូតអដ្ឋស័ក ព.ស. ២៥៤០
ត្រូវនិងថ្ងៃទី ១៣ ខែកញ្ញា គ.ស. ១៩៩៦ វេលាម៉ោង៤
មាន់រងាវ ព្រះសង្ឃឡើងធ្វើកិច្ចនមស្សការ ស្រាប់តែឃើញ
បាត់ព្រះពុទ្ធរូប ៦ អង្គ ២ អង្គធំ ៤ អង្គតូច ដោយមិនយល់
ហេតុផល ។
ចម្លងដោយ ភិក្ខុរាមបណ្ឌិតោ ថាច់ ចន្ទតារា
ចម្លងដោយ ភិក្ខុរាមបណ្ឌិតោ ថាច់ ចន្ទតារា
ចោរលួចទេវរូប
ចោរលួចរូបទេវរូប ( ហៅឥសី ) នៅវត្តពោធិ៍ភិរម្យរង្សី
នៅថ្ងៃព្រហស្បតិ៍ ខែមាឃ ឆ្នាំឆ្លូវ ព.ស. ២៥១៦ ត្រួវ
និង ខែមិនា ១៩៧៣ ។
ប្រវត្តិជួសជុលសាលាធម្មសភា
ថ្ងៃព្រហស្បតិ៍ ១៥ រោច ខែជេស្ស ក្រោមការដឹកនាំរបស់ព្រះតេជគុណ
សុវណ្ណមុនី និងគ្រូសូធ្យ សឿងសេង ហៅស្រៀបព្រមទាំងគណៈកម្មការ
ដោយមានរាយនាមដូចតទៅនេះ ប្រធានគណៈកម្មការ តា រឹន,
ញោមវត្តរង តាសុខ, ប្រធានយុវ័ន្ន ប.ហា្វ, លេខាធិការវត្ត មាកួ,
តាសេន, ហាយឡ ,មា ហៀង កិច្ចព្រមព្រៀងជាឯកច្ឆ័នបានរំលំដើម
គគី ៥ ដើមជា ដម្បូង ដើម្បីជួសជុលសាលាទានឡើងវិញ នូវថ្ងៃទី
១៨ មិទុនាគស. ១៩៨៥ ។
ថ្ងៃព្រហស្បតិ៍ ១១ រោច ត្រូវ និង ថ្ងៃ ទី ២៦ ព.ស. ២៥៥៥ វេលា
ម៉ោង០០.៥១នាទីនៅហាវិទ្យាល័យមហាចុឡាឡុងករណ៍រាជវិទ្យាល័យ
ប្រទេសថៃ ។
ចម្លងដោយភិក្ខុរាមបណ្ឌិតោ ថាច់ ចន្ទតារា
ម៉ោង០០.៥១នាទីនៅហាវិទ្យាល័យមហាចុឡាឡុងករណ៍រាជវិទ្យាល័យ
ប្រទេសថៃ ។
ចម្លងដោយភិក្ខុរាមបណ្ឌិតោ ថាច់ ចន្ទតារា
ប្រវត្តិសាលាវិន័យត្ថេរ
ថ្ងៃពុធ ៨ កើត ខែ មាឃ ត្រូវនិងថ្ងៃ ទី ២៣ មក្ករា ក្រោមការដឹកនាំរបស់
លោកគ្រូចៅអធិការ វិន័យត្ថេរ បូលេ បានអញ្ឆើញគណៈកម្មការចូលប្រជុំ
ដើម្បីពីភាគសាដោះស្រាយការកសាងសាលាសម្រាប់ព្រះង្ឃគង់នៅ ការប្រ
ដើម្បីពីភាគសាដោះស្រាយការកសាងសាលាសម្រាប់ព្រះង្ឃគង់នៅ ការប្រ
ជុំក៏បានសម្រេចជាឯកច្ឆ័ន្ទ បានចាប់ ផ្តើមនៅថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ
ឆ្នាំ មមី ទោស័ក ព.ស. ២៥៣៤ ត្រូវនិងថ្ងៃ ទី ៣១ ខែមក្ករា ឆ្នាំ ១៩៩១ ។
កម្មវិធីប្រជុំរួមមាន អាចារ្យវត្ត លោកតា អោម តាហួ ញោមវត្តរង បណ្ឌិតសុខ
គណះកម្មការ តារឹន, មាកួ, មាង៉ាត់ ថ្ងៃទី ១ កុម្ភះឆ្នាំ ១៩៩១ ។
គណះកម្មការ តារឹន, មាកួ, មាង៉ាត់ ថ្ងៃទី ១ កុម្ភះឆ្នាំ ១៩៩១ ។
ប្រវត្តិអនិច្ចធម្ម
១ - ព្រះតេជគុណ ព្រះនាមឡង់ ទ្រង់អនិច្ចធម្មនៅថ្ងៃអង្គារ៍ ៧ កើតខែ អសាឍឆ្នាំឆ្លូវ ។
២ - ព្រះតេជព្រះគុណ សុវណ្ណមុនី ទ្រង់អនិច្ចធម្មនៅសៅរ៍ ៨ រោច ខែមាឃ ឆ្នាំខាល
២ - ព្រះតេជព្រះគុណ សុវណ្ណមុនី ទ្រង់អនិច្ចធម្មនៅសៅរ៍ ៨ រោច ខែមាឃ ឆ្នាំខាល
សប្តស័ក ព.ស. ២៥៣០ ត្រូវនិងថ្ងៃទី ()ខែកុម្ភះ គ.ស. ១៩៨៧ ក្នុងជន្មាយុ ៨២ ឆ្នាំ វេលា
ម៉ោង ៣.៣៣ នាទីរសៀល ។
៣ - ព្រះតេជគុណ រតនត្ថេរ យឹនរង់ ទ្រង់កើតនៅ ឆ្នាំ ច ចត្វាស័ក ព.ស.២៤៦៦ ត្រូវ
និងថ្ងៃទី ៣០ មេសា គ.ស.១៩២២ មហាស័ក ១៨៤៤ ចុលស័ក ១២៨៤ ទ្រង់អនិច្ចធម្ម
នៅថ្ងៃពុធ ១២ រោច ខែផល្គុន ឆ្នាំម្សាញ់ ឯកស័ក ព.ស.២៥៣៣ ត្រូវនិងថ្ងៃទី ១០
ខែមិនា គ.ស.១៩៨៩ វេលាម៉ោង ៧.២៣ នាទី ក្នុងព្រះជន្មវស្សា ៦៨ ឆ្នាំ ។
និងថ្ងៃទី ៣០ មេសា គ.ស.១៩២២ មហាស័ក ១៨៤៤ ចុលស័ក ១២៨៤ ទ្រង់អនិច្ចធម្ម
នៅថ្ងៃពុធ ១២ រោច ខែផល្គុន ឆ្នាំម្សាញ់ ឯកស័ក ព.ស.២៥៣៣ ត្រូវនិងថ្ងៃទី ១០
ខែមិនា គ.ស.១៩៨៩ វេលាម៉ោង ៧.២៣ នាទី ក្នុងព្រះជន្មវស្សា ៦៨ ឆ្នាំ ។
៤ - ព្រះតេជគុណ សុខ ទ្រង់អនិច្ចធម្មនៅថ្ងៃ() ខែចេត្រ ឆ្នាំ ច គ.ស.១៩៤៥ ។
No comments:
Post a Comment