គួររលឹក
សួស្តីវរលក្ខណ៍អ្នកសិក្សា        យើងជាតិខេមរាគ្រប់អង្គា
គួរតែរិះគិតគ្រប់វេលា                 ជាតិរងវេទនាជាយូរហើយ ។
ជាន់ចាស់ផុតទៅនៅជាន់ថ្មី        ខ្មែរគ្រប់ប្រុសស្រីកុំកន្តើយ
ជាតិយើងត្រូវការដល់អ្នកហើយ ជួយឲ្យដល់ត្រើយភាពសេរី ។
ស្ថាបនាអក្សរវប្បធម៌ដូនតា        អភិរក្សាប្រពៃណី
បណ្តុះអ្នកប្រាជ្ញគ្រប់វិស័យ         ជូនមាតុភូមិថ្លៃផុតទុក្ខា ។
យើងត្រូវបង្កើតនូវពាក្យចោទ     ធ្វើជាចំណោទរាល់អាត្មា
ខ្លួនយើងនេះឯងជានរណា?       ហើយប្រឹងសិក្សាដើម្បីអ្វី ? ។


ភិក្ខុ សារបាលោ យៀងវុឌ្ឍា
លិខិត្តនិមន្តនិងអញ្ជើង​ ចូលរួម បុណ្យផ្កា របស់មូលនិធិពុទ្ធិកសិក្សាខែ្មរថេរវាទវៀតណាមខាងត្បូង

 ថ្ងៃ ១២ កក្តដា គ.ស. ២០១៣ ស្ថានទីធ្វើនៅ សាលាមហាវិទ្យាល័យមហាចុឡាលងករណ៍